១.៣. ជំនាន់​របស់​កុំព្យូទ័រ

ក្រោយ​សង្គ្រាម​លោក​លើក​ទី​ ២ ក្នុង​អំឡុង​ឆ្នាំ ១៩៤៦ កុំព្យូទ័រ​ត្រូ​វ​បាន​គេ​ហៅថា​ Electronic
Numerical Integrator and Calculator ដែល​វា​ត្រូវ​បាន​ឆ្លង​កាត់​ជា​ ៥ ដំណាក់​កាល​ដូច​ខាងក្រោម៖
-ជំនាន់ទី ១ (១៩៥៩-១៩៦៣ កុំព្យូទ័រមានការប្រើប្រាស់ Punch Card  និង Magnetic Tap ដើម្បី Input និង Output ជាប្រភេទ Large-Scale Electronic Computer” មានទំហំធំ​ប្រើ Memory ផ្គុំឡើងដោយរាប់រយ Vacuum tubes ឡើងទៅ ។
ឧទាហរណ៍ដូចជា ៖
-ENIAC (Electronic Numeric Integrator and Computer) បង្កើត​ដោយ​សាស្រ្តា​ចារ្យJ. Presper E Ckert និង Jonh Mauchly ទំហំធំជាង Mark I ២ដង, បណ្ដោយ 80 feets, និង ទទឹង 18 feets រួមមានជាង 18000 Vacuum tubes តែ​ល្បឿនគណនារបស់វាលឿនជាង ១០០ដង បើប្រៀបធៀបជាមួយ Mark I
-EDVAC (Electronic Disorete Variable Automatic Computer) ដោយសារ​ EDVAC មានវិបត្តិ នៅលើខ្សែ board គេបានច្នៃបង្កើត​នូវម៉ាស៊ីនថ្មីដែល​អាច​មានលទ្ធភាពផ្ទុកព័ត៌មាន​ជាលក្ខណៈ Electronic ដោយ ប្រើប្រាស់ប្រព័ន្ធគោល ២ (Binary Number) ។ ភាពប្រសើររបស់វាគឺកាត់បន្ថយអំពូល ។ ម៉ាស៊ីននេះបង្កើតដោយ​ Dr. Jonh von Newman នៅឆ្នាំ ១៩៤៩ ។
-EDSAC (Electronic Delay Storage Automatic Calculator) បង្កើតស្ទើរតែដំណាល​គ្នានឹង​ EDVAC ដោយលោក Mayrice Wilkes (May 1949) អាចធ្វើ​ប្រមាណវិធីបូកក្នុងរយៈពេល 1500 Microseconds និង គុណរយៈពេល 4000 Microseconds ។ 


-UNIVAC (Universal Automatic Computer) ជាប្រភេទកុំព្យូទ័រដំបូងដែលមាន​លក្ខណៈពិសេស​ដោយអនុវត្តលើដំណើរការទិន្នន័យប្រើប្រាស់ក្នុងការិយា​ល័យ និងមុខជំនួញបង្កើតដោយក្រុមហ៊ុន GEC (General Electric Cooperation) ។ ក្នុងជំនាន់ទី១ នេះកុំព្យូទ័រមានគុណវិបត្តិយ៉ាងច្រើនគឺៈ គណនាពុំបានរហ័ស មានការចងចាំតិច (Low Memory), មានទំហំធំៗគឺស្មើនឹងបន្ទប់ដ៏ធំមួយ, ឆាប់ឡើងកំដៅ​ព្រោះប្រើប្រាស់អំពូលច្រើន (Vacuum) 
-ជំនាន់ទី ២ (១៩៦៤-១៩៧០) ក្នុង ដើមសតវត្សទី ៦០ Transistors ត្រូវបានគេរកឃើញ និង យកមកធ្វើជាគ្រឿងកុំព្យូទ័រជំនួស Vacuum tubes ។ នៅជំនាន់នេះភាសាកម្មវិធីមានកម្រិត ខ្ពស់ដូចជា FORTRAN, COBOL ត្រូវបានគេប្រើ។ កុំព្យូទ័រ មានទំហំតូចជាងមុន និងគួរឲ្យទុកចិត្ត និង​ ធ្វើការលឿនជាងជំនាន់ ទី១ (104 I 105 ក្នុង១វិនាទី)
-ជំនាន់ទី ៣ (១៩៦៤-១៩៧០) ក្នុងកំឡុងនេះមានការបង្កើតនូវ IC (Integrated   Circuit ជា បច្ចេកវិទ្យាអាចបង្រួម Transistors រាប់ពាន់មក ប្រើ​លើ Chip តែមួយ) សម្រាប់ធ្វើជាគ្រឿងរបស់ កុំព្យូទ័រជំនួសឲ្យ Transistors IC បានប្រើក្នុង CPU ធ្វើឲ្យម៉ាស៊ីនកុំព្យូទ័រកាន់តែមានសមត្ថភាព  យ៉ាងខ្ពស់​មាន Memory កើនឡើងដល់ច្រើន MB និងល្បឿនលើសពី 106 i 107 /វិនាទី ។ ក្នុងជំនាន់ នេះកុំព្យូទ័រអាចសរសេរអត្ថបទ និងប្រើក្រាភិចបាន ព្រមទាំងមានសមត្ថភាព Support Multi-Programming (Run Program ជាច្រើនក្នុងពេលតែមួយ) ។ មានការបង្កើតនូវ Operating System (OS) និង Application Software ផ្សេងៗទៀត ។ ហើយយើង ឃើញ​ទំហំរបស់កុំព្យូទ័រកាន់តែកែប្រែពីធំ មកតូច ។
-ជំនាន់ទី ៤៖ (១៩៧១-បច្ចុប្បន្ន) Microprocessor (CPU) មុនដំបូងគេបង្អស់​ត្រូវ​បានបង្កើតឡើង​ដោយលោក Ted Hoff ក្នុងឆ្នាំ១៩៦៩ ជាប្រភេទ 4004 Processors សម្រាប់ Intel Operation ។   -Personal Computer មុនដំបូងគេត្រូវ បង្កើតឡើងដោយក្រុមហ៊ុន IBM នៅ ឆ្នាំ១៩១៨ ជាប្រភេទកុំព្យូទ័រប្រើប្រាស់​ 8088  Processors ដែល​មាន Memory តែ 64 MB ប៉ុណ្ណោះ ។ ក្រោយមក IBM ក៏បង្កើតនូវ​ Model បន្តបន្ទាប់ដែល Memory កើនរហូតដល់ 128 KB, 256KB… PC ពេល​នោះប្រើប្រាស់នូវ DOS (Disk Operating System) ជា OS សម្រាប់​ដំណើរការម៉ាស៊ីន ។ ភាពរីកចម្រើនរបស់ IC អាចឲ្យគេបែងចែកជា​បួនដំណាក់កាល ៖
SSI (Small Scale Integration) ដែលផ្សំពី 10 ទៅ 20 ICs
MSI (Medium Scale Integration) ដែលផ្សំពី 20 ទៅ រាប់រយ ICs
LSI (Large Scale Integration) ដែលផ្សំពីជាងរាប់ពាន់ ICs
VLSI (Very Large Scale Integration) ដែលផ្សំពីជាងរាប់ពាន់ទៅរាប់ម៉ឺន ICsនៅលើ Chip តែមួយ ។ ក្នុងជំនាន់ទី៤ នេះកុំព្យូទ័រមានសមត្ថភាពធ្វើការងាររហ័សត្រឹមត្រូវ និង មានទំហំតូច ជាងមុនយ៉ាងច្រើន ។
-ជំនាន់ទី ៥ (បច្ចុប្បន្ន-អនាគត) តាមអ្នកវិភាគមួយចំនួនបានឲ្យដឹងថា ក្នុងអំឡុង​ពេលប៉ុន្មាន ឆ្នាំខាងមុខនេះបច្ចេកវិទ្យាព័ត៌មាន​ នឹងវិវត្តទៅរកប្រព័ន្ធឧបករណ៍ចល័ត​ទាំង​អស់​ ។ គេប៉ាន់ស្មានថាតទៅ ថ្ងៃមុខអត្រា​នៃអ្នកប្រើប្រាស់ម៉ាស៊ីន​ PDA នឹងកើន​ឡើង​ ៨០% ហើយអ្នកប្រើប្រាស់កុំព្យូទ័រមានតែ ២០% ក្នុងចំណោមអ្នកប្រើប្រាស់​លើ​ពិភពលោក​ ។

No comments:

Post a Comment