ជាធុង
ឬជាប្រអប់មួយ
ដែលផ្ទុកនូវសមាសភាគសំខាន់ៗ
សម្រាប់អោយប្រព័ន្ធកុំព្យូទ័រ
ដំណើរ
ការទៅបាន។
នៅក្នុង
System
Unit មានឧបករណ៍ដូចជា៖
- Motherboard ឬ Mainboard : គឺជាផ្ទាំងសៀគ្វីធំមួយនៅក្នុង Computer ដែលជាធម្មតាវាបង្កើតបានជាកម្រាលនៃ System-Unint ។ គ្រប់សមាភាព Electronic ទាំងអស់របស់កុំព្យូទ័រគឺត្រូវបានដោតទៅនឹង Motherboard តាមរយៈ Connecter ផ្សេងៗ។
- CPU (Central Processing Unit) គឺជាឧបករណ៍មួយដែលសំខាងជាងគេក្នុងចំណោមឧបករណ៍ ផ្សេងៗរបស់ កុំព្យូទ័រព្រោះ CPU មាននាទីជាខួរក្បាល របស់កុំព្យូទ័រ រាល់ដំណើរការអ្វីមួយត្រូវឆ្លង កាត់ CPU ជាអ្នកវិភាគ ។ ជាទូទៅ នៅក្នុងកុំព្យូទ័រធម្មតាមាន CPU តែមួយទេ ប៉ុន្តែចំពោះកុំព្យូទ័រ Server អាចមាន CPU ចាប់ពីរឡើង ទៅ ។ CPU មានរាងជា Chips សំបែតមួយស្ថិតនៅលើ Mainboard ក្នុង System Unite ហើយនៅលើ CPU មានឧបករណ៍ពីរគឺ Heatsink និងកង្ហារ (Fan) សម្រាប់រក្សាសីតុណ្ហភាព របស់ CPU ព្រោះនៅពេលកុំព្យូទ័រធ្វើការច្រើនអាចបណ្តាលឲ្យ CPU មានកម្ដៅក្តៅ ។ CPU cache គឺជាទំហំ Memory ដ៏តូចស្ថិតនៅក្នុង CPU ដែលធ្វើការយ៉ាងលឿន ហើយរាល់ដំណើរការរបស់ CPU គឺទាក់ទង់ទៅនឹង CPU cache ។ នៅពេល CPU រវល់នឹងការងារច្រើន CPU cache ជាអ្នកចងចាំនូវការងារទាំងនោះ ហើយបញ្ចូនទៅឲ្យ CPU ដើម្បីធ្វើការតាមលំដាប់ លំដោយ ។ ល្បឿនរបស់ CPU ជាទូទៅគិតជា MHz (megahertz) និង GHz (gigahertz) ។បច្ចុប្បន្ននេះមាន CPU ពីរប្រភេទសម្រាប់ computer គឺ Intel និង AMD ដែលជាក្រុមហ៊ុនដែលផលិត CPU ធំជាងគេ ហើយនៅក្នុងក្រុមហ៊ុននីមួយៗមាន CPU ច្រើនប្រភេទ និងជំនាន់ផ្សេងគ្នា ។
- RAM( Ramdom Access Memory ) : គឺជាឧបករណ៍ដែលប្រើ សម្រាប់ ធ្វើការដោតទៅនឹង Motherboard ។ វាមានតួនាទីសម្រាប់ផ្ទុកនូវ ពត៌មានរបស់ ប្រព័ន្ធ ( System ) បណ្ដោះអាសន្ននៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ហើយវានឹង បាត់បង់ទៅវិញនៅពេលផ្ដាច់ចរន្ត សព្វថ្ងៃនេះ RAM ត្រូវបានគេចែកចេញជាពីរប្រភេទធំៗ គឺ ៖
-SRAM( Synchronous
Dynamic Random Access Memory )ឬគេហៅថា
Static RAM
-DRAM( Double Data
Random Access Memory )ឬគេហៅថា
Dynamic
RAM។ RAM
មានខ្នាតគិតជាម៉េហ្គាបៃត៍
(Megabytes)
, ជីហ្គាបៃត៍
(gigabyte)
។
- Hard Disk Drive : គឺជាឧបករណ៍សម្រាប់ធ្វើការរក្សាទុកទិន្នន័យរាល់ព័ត៌មានទាំងអស់ដែលអ្នកប្រើប្រាស់បានធ្វើការបញ្ចូល និងធ្វើការរក្សាទុកក្នុង Hard - Disk Computer ។តួនាទីរបស់ HDD មានពីរគឺ Master និង Slave ។ Master HDD គឺជា HDD សម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ និង boot loader ។ ចំណែកឯ Slave HDD ជា HDD សម្រាប់រក្សាទុកនូវឯកសារផ្សេងៗ ។ ជាទូទៅនៅក្នុងកុំព្យូទ័រមួយត្រូវមាន HDD មួយយ៉ាងតិច សម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ (Operating System) កម្មវិធីសម្រាប់ប្រើប្រាស់ (Software) និង ឯកសារផ្សេងៗទៀត ។ HDD ដែលសិ្ថតនៅខាងក្នុង case ត្រូវបានគេហៅថា Internal HDD ហើយមាន HDD មួយប្រភេទទៀតដែលប្រើនៅខាងក្រៅ សម្រាប់រក្សាទុកឯកសារ ឬ backup ត្រូវបានគេហៅថា External HDD ដែលអាចភ្ជាប់តាមរយៈខ្សែ USB ។ បច្ចុប្បន្ននេះមាន HDD បីប្រភេទដែលគេនិយមប្រើគឺ IDE (Integrated Drive Electronics) , SATA (Serial ATA) និង SCSI (Small Computer Systems Interface) ។ ខ្នាតរបស់ HDDមាន Megabytes ,Gigabytes Terabytes។
- Optical Drive : គឺជាផ្នែករឹងសំខាន់ចុងក្រោយដែលប្រើប្រាស់សម្រាប់ថតចម្លងឯកសារ ចូលទៅក្នុងស៊ីឌី ឬវីស៊ីឌី ។ វាក៏ត្រូវគេប្រើសម្រាប់អាន ឬកែប្រែទិន្នន័យនៅក្នុងឌីសផងដែរ ។
- Power Supply ជាឧបករណ៍ម្យ៉ាងដែលមានតួនាទីក្នុងការផ្គត់ផ្គង់ ចរន្តអគ្គីសនីទៅអោយ Motherboard និងសមាសធាតុផ្សេងៗទៀតរបស់ Computer ហើយវាមានតួនាទីបំលែងថាមពល អគ្គិសនីពីរប្រភេទ AC ទៅ DC ដែលជាប្រភេទចរន្តភ្លើងខ្សោយទៅអោយ Motherboard ។
- Floppy Disk Drive : ជាឧបករណ៍សម្រាប់អាន និងរក្សាទុកទិន្នន័យនៅក្នុង Diskette។
- Hest Sink : ជាឧបករណ៍សម្រាប់រក្សាសីតុណ្ហភាពរបស់ CPU។
- System Fan : ជាឧបករណ៍សម្រាប់រក្សាសីតុណ្ហភាព System Unit ។
- EXPANSION CARD : គឺជាផ្ទាំងសៀគ្វីមួយដែលអាចពង្រីក រឺ បង្កើត សមតិភាពធម្មតារបស់ COMPUTER តាមមធ្យោបាយណាមួយមានដូចជាៈ -VIDEO ADAPTER -SOUND CARD -NETWORK CARD ។
No comments:
Post a Comment