Software
គឺជាផ្នែកទន់ដែលអាចមើលឃើញ
តែមិនអាចប៉ះបាន ឬ
គេអាចហៅម្យ៉ាងទៀត ថាជា
កម្មវិធីសម្រាប់ដំណើរការលើម៉ាស៊ីនកុំព្យូទ័រ
(Program) ។
Software
ចែកចេញជាពីរប្រភេទគឺ៖
System
Software/ Operating System(OS) និង
Application
Software ។
២.២.១.
System Software/ Operating System(OS)
Operating System
ឫហៅជាភាសាខ្មែរថាប្រព័ន្ធប្រតិបត្តិការ
គឺជាកម្មវិធី (Software)
សំខាន់បំផុតដែលដំណើរការលើកុំព្យូទ័រ។
វាក្ដោបក្ដាប់និងគ្រប់គ្រងនូវអង្គចងចាំនិងអង្គគណនារបស់កុំព្យូទ័រ
បន្ថែមទាំងកម្មវិធីផ្សេងៗនិងផ្នែកគ្រឿង
(Hardware)
ទាំងមូល។
អនុញ្ញាតឱ្យយើងអាចធ្វើការភ្ជាប់ទំនាក់ទំនងបញ្ជាកុំព្យូទ័រ
ដោយមិនប្រើប្រាស់ភាសានិយាយជាមួយវា។
បើគ្មានប្រព័ន្ធប្រតិបត្តិការទេ
កុំព្យូទ័រដំណើរការក៏ឥតន័យដែរ។
Operating System(OS)
ដំណើរការលើកុំព្យូទ័រត្រូវបានចែកជា
៣ សំខាន់ៗ រួមមាន Microsoft
Windows, Mac OS X និង
Linux។
-Microsoft Windows:
ក្រុមហ៊ុន
Microsoft
បានបង្កើតប្រព័ន្ធប្រតិបត្តិការ
Windows
ពាក់កណ្ដាលអំឡុងឆ្នាំ
១៩៨០ មានជំនាន់ Windows
ល្បីៗរួមមាន
Windows
Vista (2007), Windows 7 (2009), Windows 8 (2012) រហូតដាក់បង្ហាញដល់
Windows 10
នៅឆ្នាំ
២០១៥ ហើយជា OS
ពេញនិយមបំផុតក្នុងពិភពលោក។
-Mac OS X:
បង្កើតឡើងដោយក្រុមហ៊ុនអាមេរិក
Apple
ដើម្បីតម្រូវការប្រើប្រាស់លើពពួកកុំព្យូទ័រ
Macintosh
របស់ខ្លួន។
ជំនាន់របស់វារួមមាន
Lion (2011),
Mountain Lion (2012), Mavericks (2013), Yosemite (2014) និង
EI Capitan
(2015)។
តែទោះជាយ៉ាងណាក៏ដោយចំនួនអ្នកប្រើប្រាស់ក៏នៅមានតិចតួច។
ទាក់ទងនឹងផ្ទៃកម្មវិធី
មនុស្សជាច្រើនទទួលស្គាល់ថា
Mac OS X
មានលក្ខណៈស្រស់ស្អាត
ត្រជាក់ភ្នែក ជាង Windows។
-Linux: Linux :
ជាប្រព័ន្ធប្រតិបត្តិការខុសពី
Windows
ដោយវាជា
OS
អាចធ្វើការកែច្នៃបានពីសំណាក់អ្នកប្រើជុំវិញពិភពលោក
ខុសពី Windows
ចេញពីក្រុមហ៊ុនមកស្រេច។
ទៀតសោត Linux
ដាក់ឱ្យទាញយកឥតគិតថ្លៃ
ផងដែរ។
២.២.២.
Application Software
គឺជាកម្មវិធីតូចៗរបស់កុំព្យូទ័រដែលអាចដំណើរការបានបន្ទាប់ពីបានបញ្ចូល
Operating
System រួចហើយ។
Application Software
ទាំងនោះមានច្រើនរួមមានដូចជា៖
- Microsoft Office
- open office
- Adobe Photoshop
- Utilities
- Corel Draw
- Auto CAD
- Anti-Virus…។
No comments:
Post a Comment