២.១.១. Input device

គឺ​ជា​ឧបករណ៍​សម្រាប់​បញ្ចូល​ព័ត៌មាន​។ ព័ត៌មាន​ទាំងនោះ​អាច​ជា​ អក្សរ លេខ សំឡេង
រូបភាព​ វីដេអូ ជាដើម។
ឧបករណ៍​បញ្ចូល មាន​ដូច​ជា ៖
    • កណ្ដុរ (Mouse) :ជា​ឧបករណ៍​កាន់​ដោយ​ដៃ​សម្រាប់​បញ្ចូល​ទិន្នន័យ​ដែល​ អនុញ្ញាត​ឲ្យ អ្នក​ប្រើប្រាស់​ជ្រើសរើស​កម្មវិធី​បង្ហាញ​នៅ​លើ​អេក្រង់​កុំព្យូទ័រ ​។វា​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ធុង​ប្រព័ន្ធ​តាមរយៈ​ច្រក​ PS/2 ឬ​ច្រក​យូអេសប៊ី ( USB) និង Mouse ឥតខ្សែរជា Mouse wireless
    • ក្ដារចុច (Keyboard) : ជា​ឧបករណ៍​សម្រាប់​បញ្ចូល​ទិន្នន័យ​អនុញ្ញាត​ឲ្យ​ អ្នក​ប្រើប្រាស់​វាយ​បញ្ចូល​ទិន្នន័យ​ឬ​ពាក្យ​បញ្ជា​ផ្សេងៗ។
      Keyboard ចែកចេញជាពីប្រភេទគឺ
      -Standard Keyboard វា​មាន ៨៤ keys ឬ ៨៤ buttons
      -Enhanched Keyboard វាមាន​ ១០១ ដល់ ១០៧ keys


Keyboard ចែកចេញ​ជា ៥ ផ្នែកគឺ៖

a-Letters/Symbols/Numbers
b-vigation keys
c-Number keys (or number pad)
d-Function keys
e-Special keys



    • ប៊ិចពន្លឺ (Light Pen) : ប៊ិច​ពន្លឺ​គឺ​ជា​ឧបករណ៍​សម្រាប់​បញ្ចូល​ទិន្ន​ន័យ​ ដោយ​ចង្អុល​ពន្លឺ​ដែល​ងាយស្រួល​ប្រើ​ជ្រើស​ ឬ​កែ​អត្ថបទ​ ឬ​ទិន្នន័យ​នៅ​លើ​អេក្រង់។
    • ថាច់ស្គ្រីន (Touch Screen) : ថាច់ស្គ្រីន​គឺជា​អេក្រង់​បង្ហាញ​កុំព្យូទ័រ​ ដែល​ជា​ឧបករណ៍​បញ្ចូល​ព័ត៌មាន​របស់​កុំព្យូទ័រ​តាម​រយៈ​ការ​ប៉ះ​ ឬ​បញ្ជា​នៅ​លើ​អេក្រង់។

    • ចយស្តីក (Joystick) : ជា​ឧបករណ៍​ដែល​គ្នា​ប្រើ​ច្រើន​នៅ​ក្នុង​ហ្គេម​កុំព្យូទ័រ ដើម្បី​បញ្ជា​តួអង្គ​និង​វត្ថុ​ដែល​មាន​នៅ​ក្នុង​ហ្គេម​នោះ
    • ម៉ាយក្រូហ្វូន(Microphone) : ជា​ឧបករណ៍​បញ្ចូល​ព័ត៌មាន​ជា​សម្លេង។

    • Scaner(ស្គេនន័រ) : ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ដែល​អនុញ្ញាត​អ្នក​ប្រើប្រាស់​ ស្គេន​អត្ថបទ​ដែល​ព្រីន​ចេញ​មក​លើ​ក្រដាស ឬ​ អក្សរ ដែល​សរសេរ​ដោយដៃ​ លើ ក្រដាស​ រួច​បំ​លែង​ទៅជា​រូបភាព​អេ​ឡិច​ត្រូ​និច​ ។

    • ត្រេកប៊ល : ជា​ឧបករណ៍​បញ្ចូល​ស្រដៀង​នឹង​កណ្ដុរ វា​មាន​សមត្ថភាព​ខ្ពស់។

    • វេបខេម(Webcam) : ជា​ឧបករណ៍​សម្រាប់​ថតរូប​ដូច​ទៅ​នឹង​កា​ម៉េ​រ៉ា​យើង​ ធម្មតា​ដែរ​គ្រាន់តែ​គេ​ច្រើន​ប្រើ​វា​ជា​មួយ​កុំព្យូទ័​រ ដើម្បី​និយាយ​ មើល​រូប​គ្នា​ឃើញ
    • ឌីជីថលកាមេរ៉ា (Digital Camara)

No comments:

Post a Comment