១.២. ប្រវត្តិ​នៃ​ការ​បង្កើត​ និងការវិវឌ្ឍរបស់កុំព្យូទ័រ

តាមពិត កុំព្យូទ័របានចាប់កំណើតតាំងពីយូរយារណាស់មកហើយ។ កាលពីសម័យបូរាណ ពាក្យ ថាកុំព្យូទ័រ គេសំដៅទៅលើមនុស្ស គឺមនុស្សដែល​ធ្វើការជាអ្នកគណនា។ ក្រោយមក គេបានបង្កើត ម៉ាស៊ីនសម្រាប់គណនាជំនួសមនុស្សវិញ ដែលគេហៅថា ម៉ាស៊ីនកុំព្យូទ័រ ឬដោយខ្លី កុំព្យូទ័រ។ ប៉ុន្តែ កុំព្យូទ័រសម័យបូរាណ មានលក្ខណៈខុសប្លែកគ្នាយ៉ាងដាច់ឆ្ងាយពីកុំព្យូទ័រសម័យទំនើបដែលយើងបាន
ស្គាល់នាពេលបច្ចុប្បន្ន។
ឧបករណ៍ដែលបានបង្ហាញពីលក្ខណៈរបស់កុំព្យូទ័រ​មុនដំបូងបំផុតគឺក្បាច់គិតលេខបុរាណរបស់ ចិន Abacus ៦០០ ឆ្នាំមុនគ្រឹស្តសករាជ​ ដែលមានការតាងនូវទីតាំង​នៃលេខនិងប្រមាណវិធីបូក-ដក បានយ៉ាងរហ័សនិងត្រឹមត្រូវ​។ ចូលដល់​សត​វត្សទី១៧មានការបង្កើតនូវម៉ាស៊ីនគិតលេខដំបូងបំផុតដោយ លោក​ Blais Pascal (១៦២៣-១៦៦២) ឈ្មោះថា Pascaline Caculator” ជនជាតិបារាំង ។
មានឧករណ៍ថ្មីមួយទៀត​ជាប្រភេទឧបករណ៍ ដើរដោយកម្លាំងមេកានិចសុទ្ធសាធតែវា​អាចធ្វើបាន តែប្រមាណវិធីបូក និង ដកប៉ុណ្ណោះ ។
នៅឆ្នាំ១៦៧៣ មានជាតិអាល្លឺម៉ង់  Gottfried Whihelm Won Leibniz (១៦៤៦-១៧១៦) ជា​អ្នកបង្កើតនូវ Differential Calculus បានកែប្រែម៉ាស៊ីនរបស់លោក Pascal ដើម្បីឲ្យវា​អាចធ្វើប្រមាណ វិធីគុណ និង​ចែកបាន ។
នៅដើមសតវត្សទី១៨ លោក Charles Babbages មានគំនិតក្នុងការបង្កើតម៉ាស៊ីន​ ដែលអាច មានលទ្ធភាពដោះស្រាយសមីការ Complex និងបោះ ចេញជាលទ្ធផល (Output) មកខាងក្រៅ ក៏ប៉ុន្ដែគាត់ពុំ បានសម្រេចក្នុងការបង្កើតនូវម៉ាស៊ីនបែបនេះឡើយគាត់បានត្រឹមតែបង្កើតនូវម៉ាស៊ីនគនា​ឈ្មោះថា Analysis Engines” ដែលអាចគណនា​ប្រមាណវិធីបូក ដក គុណ និងចែក ។ ម៉ាស៊ីននេះ មានសមត្ថភាពអាចរក្សាទុកនូវ​ Instruction មួយចំនូនដែលជាគោល គំនិត​មួយសម្រាប់អ្នកវិទ្យាសាស្រ្តជំនាន់ក្រោយធ្វើ​ការស្រាវជ្រាវបង្កើតនូវកុំព្យូទ័រ ។
រហូតដល់សតវត្សរ៍ទី២០ អ្នកប្រាជ្ញនានាបានស្រាវជ្រាវ និង បង្កើតនូវម៉ាស៊ីនថ្មីជាច្រើន​។ ដូចជា នៅឆ្នាំ១៩៣៧ ក្រោមការស្រាវជ្រាវ​របស់ Jonh V.Atanasoff និង Clifford Berry បានបង្កើតនូវ ម៉ាស៊ីនមួយឈ្មោះថា ABC (Atanasoff-Berry Computer) ដែលមានប្រើ Magnetic Drum 2 និង Vacuum tubs 30 ប្រើប្រាស់​ Central Processing Unit ធ្វើពី Vacuum tubs ចំនួន២១០ ។ វាមាន សមត្ថភាពដោះស្រាយបានត្រឹមតែសមីការ តូចៗតែវាពុំអាចបញ្ចេញ (Output) ផុតមកក្រៅបានទេ ។

ក្នុងឆ្នាំ ១៩៣២-១៩៤៤ មានការ​បង្កើតនូវម៉ាស៊ីនមួយឈ្មោះថា Mark I Computer ជាប្រភេទ ត្រូតពិនិត្យស្វ័យប្រវត្តិរៀបចំដោយ Howard Mark H. Aiken សហការណ៍ជាមួយ IBM Howard Mark I ម៉ាស៊ីននេះប្រើ Tap, punch card និង 430 switches ដើម្បី Input និង Output វាមានបណ្ដោយ​ប្រហែល
៥០ feets​ និងទទឹង feets អាចធ្វើប្រមាណវិធីបូក-ដក-គុណ និង​ ចែក ដែលចំណាយពេល . វិនាទី សម្រាប់បូកលេខ២ខ្ទង់ រីឯ .៥ វិនាទី សម្រាប់គុណ​លេខចំនួន២ខ្ទង់​ ។

No comments:

Post a Comment