២.២. សិក្សា​អំពី​ផ្នែក​ទន់​របស់​កុំព្យូទ័រ​ (Software)

Software គឺជា​ផ្នែក​ទន់​ដែល​អាច​មើល​ឃើញ ​តែ​មិន​អាច​ប៉ះ​បាន​ ឬ គេ​អាច​ហៅ​ម្យ៉ាងទៀត​ ថា​ជា​ កម្មវិធី​សម្រាប់​ដំណើរ​ការ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ (Program)
Software ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ៖ System Software/ Operating System(OS) និង Application Software
... System Software/ Operating System(OS)
Operating System ឫ​ហៅ​ជា​ភាសា​ខ្មែរ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ គឺ​ជា​កម្មវិធី (Software) សំខាន់​បំផុត​ដែល​ដំណើរការ​លើ​កុំព្យូទ័រ។​ វា​ក្ដោបក្ដាប់​និង​គ្រប់គ្រង​នូវ​អង្គ​ចងចាំ​និង​អង្គ​គណនា​របស់​កុំព្យូទ័រ បន្ថែម​ទាំង​កម្មវិធី​ផ្សេងៗ​និង​ផ្នែក​គ្រឿង (Hardware) ទាំង​មូល។​ អនុញ្ញាត​ឱ្យ​យើង​អាច​ធ្វើ​ការ​ភ្ជាប់​ទំនាក់ទំនង​បញ្ជា​កុំព្យូទ័រ​ ដោយ​មិន​ប្រើប្រាស់​ភាសា​និយាយ​ជាមួយ​វា។ បើ​គ្មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ទេ កុំព្យូទ័រ​ដំណើរការ​ក៏​ឥត​ន័យ​ដែរ។
Operating System(OS) ដំណើរការ​លើ​កុំព្យូទ័រ​ត្រូវ​បាន​ចែក​ជា ៣ សំខាន់ៗ​ រួមមាន Microsoft Windows, Mac OS X និង Linux
​ -Microsoft Windows: ក្រុមហ៊ុន Microsoft បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ Windows ពាក់​កណ្ដាល​អំឡុង​​ឆ្នាំ ១៩៨០ មាន​ជំនាន់ Windows ល្បីៗ​រួម​មាន Windows Vista (2007), Windows 7 (2009), Windows 8 (2012) រហូត​ដាក់​បង្ហាញ​ដល់ Windows 10 នៅ​ឆ្នាំ ២០១៥ ហើយ​ជា​ OS ពេញ​និយម​បំផុត​ក្នុង​ពិភពលោក។
-Mac OS X: បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក Apple ដើម្បី​តម្រូវ​ការ​ប្រើប្រាស់​លើ​ពពួក​កុំព្យូទ័រ Macintosh របស់​ខ្លួន។​ ជំនាន់​របស់​វា​រួម​មាន Lion (2011), Mountain Lion (2012), Mavericks (2013), Yosemite (2014) និង EI Capitan (2015)។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ចំនួន​អ្នក​ប្រើប្រាស់​ក៏​នៅ​មាន​តិចតួច។ ទាក់ទង​នឹង​ផ្ទៃ​កម្មវិធី មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា Mac OS X មាន​លក្ខណៈ​ស្រស់​ស្អាត​ ត្រជាក់​ភ្នែក​ ជាង Windows
-Linux: Linux : ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ខុស​ពី Windows ដោយ​វា​ជា OS អាច​ធ្វើ​ការ​កែច្នៃ​បាន​ពី​សំណាក់​អ្នក​ប្រើ​ជុំវិញ​ពិភពលោក ខុស​ពី Windows ចេញ​ពី​ក្រុមហ៊ុន​មក​ស្រេច។ ទៀត​សោត​ Linux ដាក់​ឱ្យ​ទាញ​យក​ឥត​គិត​ថ្លៃ ផង​ដែរ។
... Application Software
គឺ​ជា​កម្មវិធី​តូច​ៗ​របស់​កុំព្យូទ័រ​ដែល​អាច​ដំណើរការ​បាន​បន្ទាប់ពី​បាន​បញ្ចូល​ Operating System រួចហើយ។
Application Software ទាំងនោះ​មាន​ច្រើន​រួម​មាន​ដូចជា៖
    • Microsoft Office
    • open office
    • Adobe Photoshop
    • Utilities
    • Corel Draw
    • Auto CAD
    • Anti-Virus…

២.១.៣. System Unit

ជា​ធុង ឬ​ជា​ប្រអប់​មួយ​ ដែល​ផ្ទុក​នូវ​សមាសភាគ​សំខាន់ៗ​ សម្រាប់​អោយ​ប្រព័ន្ធ​កុំព្យូទ័រ​​​​​​​​
ដំណើរ ​ការ​ទៅ​បាន។
នៅ​ក្នុង ​System Unit មាន​ឧបករណ៍​ដូចជា៖
  • Motherboard Mainboard : គឺ​ជា​ផ្ទាំង​សៀគ្វី​ធំ​មួយ​នៅ​ក្នុង​ Computer ដែល​ជា​ធម្មតា​វា​បង្កើត​បាន​ជា​កម្រាល​នៃ System-Unint ។ គ្រប់​សមាភាព​ Electronic ទាំងអស់​របស់​កុំព្យូទ័រ​គឺ​ត្រូវ​បាន​ដោត​ទៅ​នឹង​  Motherboard តាមរយៈ​ Connecter ផ្សេងៗ​។

  • CPU (Central Processing Unit) គឺជាឧបករណ៍មួយ​ដែល​សំខាង​ជាងគេ​ក្នុង​ចំណោម​ឧបករណ៍ ផ្សេងៗ​របស់ កុំព្យូទ័រ​ព្រោះ CPU មាននាទីជាខួរក្បាល របស់កុំព្យូទ័រ រាល់​ដំណើរ​ការអ្វីមួយត្រូវ​ឆ្លង កាត់ CPU ជាអ្នកវិភាគ ។ ជាទូទៅ​ នៅ​ក្នុង​កុំព្យូទ័រធម្មតាមាន CPU តែមួយទេ ប៉ុន្តែ​ចំពោះកុំព្យូទ័រ Server អាចមាន CPU ចាប់ពីរឡើង ទៅ ។ CPU មានរាងជា Chips សំបែតមួយស្ថិត​នៅលើ Mainboard ក្នុង System Unite ហើយ​នៅលើ CPU មានឧបករណ៍ពីរគឺ Heatsink និងកង្ហារ (Fan) សម្រាប់​រក្សាសីតុណ្ហភាព របស់ CPU ព្រោះ​នៅពេល​កុំព្យូទ័រ​ធ្វើការ​ច្រើន​អាចបណ្តាល​ឲ្យ CPU មាន​កម្ដៅ​ក្តៅ ។ CPU cache គឺជា​ទំហំ Memory ដ៏តូចស្ថិតនៅ​ក្នុង CPU ដែល​ធ្វើការ​យ៉ាង​លឿន ហើយរាល់​ដំណើរ​ការរបស់ CPU គឺទាក់ទង់ទៅនឹង CPU cache ។ នៅពេល CPU រវល់នឹង​ការងារ​ច្រើន CPU cache ជាអ្នកចងចាំ​នូវ​ការងារ​ទាំងនោះ ហើយ​បញ្ចូន​ទៅ​ឲ្យ CPU ដើម្បី​ធ្វើការ​តាមលំដាប់ លំដោយ ។ ល្បឿន​របស់ CPU ជា​ទូទៅ​គិតជា MHz (megahertz) និង GHz (gigahertz) ។បច្ចុប្បន្ន​នេះមាន CPU ពីរ​ប្រភេទ​សម្រាប់ computer គឺ Intel និង AMD ដែល​ជា​ក្រុមហ៊ុន​ដែល​ផលិត CPU ធំ​ជាងគេ ហើយនៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ​មាន CPU ច្រើន​ប្រភេទ និង​ជំនាន់​ផ្សេង​គ្នា ។
  • RAM( Ramdom Access Memory ) : គឺ​ជា​ឧបករណ៍​ដែល​ប្រើ​ សម្រាប់ ធ្វើការ​ដោត​ទៅ​នឹង​ Motherboard ។ វា​មាន​តួនាទី​សម្រាប់​ផ្ទុក​នូវ​ ពត៌​មាន​របស់ ប្រព័ន្ធ​ ( System )​ បណ្ដោះ​អាសន្ន​នៅ​ពេល​ដែល​ម៉ាស៊ីន​កំពុង​ដំណើរការ​ ហើយ​វា​នឹង​ បាត់បង់​ទៅ​វិញ​នៅ​ពេល​ផ្ដាច់​ចរន្ត​ សព្វថ្ងៃនេះ RAM ត្រូវបានគេចែកចេញជាពីរប្រភេទធំៗ គឺ ៖
-SRAM( Synchronous Dynamic Random Access Memory )ឬគេហៅថា
Static RAM
-DRAM( Double Data Random Access Memory )ឬគេហៅថា Dynamic RAM RAM មានខ្នាត​គិតជាម៉េហ្គាបៃត៍ (Megabytes) , ជីហ្គាបៃត៍ (gigabyte)
  • Hard Disk Drive : គឺ​ជា​ឧបករណ៍​សម្រាប់​ធ្វើ​ការ​រក្សាទុក​ទិន្នន័យ​រាល់​ព័ត៌មាន​ទាំងអស់​ដែល​អ្នក​ប្រើប្រាស់​បាន​ធ្វើ​ការ​បញ្ចូល​ និង​ធ្វើ​ការ​រក្សាទុក​ក្នុង​ Hard - Disk Computer ។តួនាទីរបស់ HDD មានពីរគឺ Master និង Slave Master HDD គឺជា HDD សម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ និង boot loader ។ ចំណែកឯ Slave HDD ជា HDD សម្រាប់រក្សាទុកនូវឯកសារផ្សេងៗ ។
                      ជាទូទៅនៅក្នុងកុំព្យូទ័រមួយត្រូវមាន HDD មួយយ៉ាងតិច សម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ (Operating System) កម្មវិធីសម្រាប់ប្រើប្រាស់ (Software) និង ឯកសារផ្សេងៗទៀត ។ HDD ដែលសិ្ថតនៅខាងក្នុង case ត្រូវបាន​គេ​ហៅថា Internal HDD ហើយមាន HDD មួយប្រភេទទៀតដែលប្រើនៅខាងក្រៅ សម្រាប់រក្សាទុកឯកសារ ឬ backup ត្រូវបានគេហៅថា External HDD ដែលអាចភ្ជាប់តាមរយៈខ្សែ USB ។ បច្ចុប្បន្ននេះមាន HDD បីប្រភេទដែលគេនិយមប្រើគឺ IDE (Integrated Drive Electronics) , SATA (Serial ATA) និង SCSI (Small Computer Systems Interface) ។ ខ្នាតរបស់ HDDមាន Megabytes ,Gigabytes Terabytes
  • Optical Drive : គឺ​ជា​ផ្នែក​រឹង​​សំខាន់​ចុងក្រោយ​ដែល​ប្រើប្រាស់​សម្រាប់​ថត​ចម្លង​ឯកសារ​ ចូល​ទៅក្នុង​ស៊ីឌី ឬ​វីស៊ី​ឌី ។ វា​ក៏​ត្រូវ​គេ​ប្រើ​សម្រាប់​អាន​ ឬ​កែប្រែ​ទិន្នន័យ​នៅ​ក្នុង​ឌីស​ផង​ដែរ ។

  • Power Supply​ ជា​ឧបករណ៍​ម្យ៉ាង​ដែល​មាន​តួនាទី​ក្នុង​កា​រផ្គត់​ផ្គង់​ ចរន្ត​អគ្គី​ស​នី​ទៅ​អោយ Motherboard និង​សមាស​ធាតុ​ផ្សេងៗ​ទៀត​របស់ Computer ហើយ​វា​មាន​តួនាទី​បំ​លែង​ថាមពល​ អគ្គិសនី​ពីរប្រភេទ AC ទៅ DC ដែល​ជា​ប្រភេទ​ចរន្ត​ភ្លើង​ខ្សោយ​ទៅ​អោយ​ Motherboard
  • Floppy Disk Drive : ជា​ឧបករណ៍​សម្រាប់​អាន​ និង​រក្សា​ទុក​ទិន្នន័យ​នៅ​ក្នុង Diskette
  • Hest Sink : ជា​ឧបករណ៍​សម្រាប់​រក្សា​សីតុណ្ហភាព​របស់ CPU

  • System Fan : ជា​ឧបករណ៍​សម្រាប់​រក្សា​សីតុណ្ហភាព System Unit

  • EXPANSION CARD : គឺ​ជា​ផ្ទាំង​សៀគ្វី​មួយ​ដែល​អាច​ពង្រីក​​ រឺ​ បង្កើត​ សមតិ​ភាព​ធម្មតា​របស់​ COMPUTER​ តាម​មធ្យោបាយ​ណា​មួយ​មាន​ដូច​ជាៈ​ -VIDEO ADAPTER -SOUND CARD -NETWORK CARD

២.១.២. Output Device

ជា​ឧបករណ៍​សម្រាប់​បញ្ចេញ​ព័ត៌មាន​ ដែល​មាន​សមត្ថភាព​បកប្រែ​ព័ត៌មាន​ដែល​ដំណើរ​ការ​ដោយ​កុំព្យូទ័រ​ ទៅ​ជា​ទម្រង់​មួយ​ដែល​អ្នក​ប្រើប្រាស់​អាច​យល់​បាន។
ឧបករណ៍​បញ្ចេញ​ មាន​ដូចជា៖
            • ម៉ូនីទ័រ (Monitor) : ជា​ប្រភេទ​ឧបករណ៍​សម្រាប់​បង្ហាញ​ទិន្នន័យ​ចេញ​មក​ក្រៅ ​បន្ទាប់ពី​ទិន្នន័យ​ត្រូវ​បាន​ដំណើរ​ការ​ហើយ
  • ព្រីនធ័រ (Printer) : គឺជា​ឧបករណ៍​សម្រាប់​បង្ហាញ​ទិន្នន័យ​ចេញ​មក​ក្រៅ​ដែរ
  • ស្ពីក​ឃ័រ (Speaker) : ជាឧបករណ៍សម្រាប់បញ្ចេញសំឡេង ។

  • Headset : ជា​ឧបករណ៍​ប្រើ​សម្រាប់​ស្តាប់​ចំរៀង​។

  • LCD Projector (ប្រូជិចទ័រ) : ជា​ប្រភេទ​ឧបករណ៍​សម្រាប់​បញ្ចេញ​ទិន្នន័យ​ ។

២.១.១. Input device

គឺ​ជា​ឧបករណ៍​សម្រាប់​បញ្ចូល​ព័ត៌មាន​។ ព័ត៌មាន​ទាំងនោះ​អាច​ជា​ អក្សរ លេខ សំឡេង
រូបភាព​ វីដេអូ ជាដើម។
ឧបករណ៍​បញ្ចូល មាន​ដូច​ជា ៖
    • កណ្ដុរ (Mouse) :ជា​ឧបករណ៍​កាន់​ដោយ​ដៃ​សម្រាប់​បញ្ចូល​ទិន្នន័យ​ដែល​ អនុញ្ញាត​ឲ្យ អ្នក​ប្រើប្រាស់​ជ្រើសរើស​កម្មវិធី​បង្ហាញ​នៅ​លើ​អេក្រង់​កុំព្យូទ័រ ​។វា​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ធុង​ប្រព័ន្ធ​តាមរយៈ​ច្រក​ PS/2 ឬ​ច្រក​យូអេសប៊ី ( USB) និង Mouse ឥតខ្សែរជា Mouse wireless
    • ក្ដារចុច (Keyboard) : ជា​ឧបករណ៍​សម្រាប់​បញ្ចូល​ទិន្នន័យ​អនុញ្ញាត​ឲ្យ​ អ្នក​ប្រើប្រាស់​វាយ​បញ្ចូល​ទិន្នន័យ​ឬ​ពាក្យ​បញ្ជា​ផ្សេងៗ។
      Keyboard ចែកចេញជាពីប្រភេទគឺ
      -Standard Keyboard វា​មាន ៨៤ keys ឬ ៨៤ buttons
      -Enhanched Keyboard វាមាន​ ១០១ ដល់ ១០៧ keys


Keyboard ចែកចេញ​ជា ៥ ផ្នែកគឺ៖

a-Letters/Symbols/Numbers
b-vigation keys
c-Number keys (or number pad)
d-Function keys
e-Special keys



    • ប៊ិចពន្លឺ (Light Pen) : ប៊ិច​ពន្លឺ​គឺ​ជា​ឧបករណ៍​សម្រាប់​បញ្ចូល​ទិន្ន​ន័យ​ ដោយ​ចង្អុល​ពន្លឺ​ដែល​ងាយស្រួល​ប្រើ​ជ្រើស​ ឬ​កែ​អត្ថបទ​ ឬ​ទិន្នន័យ​នៅ​លើ​អេក្រង់។
    • ថាច់ស្គ្រីន (Touch Screen) : ថាច់ស្គ្រីន​គឺជា​អេក្រង់​បង្ហាញ​កុំព្យូទ័រ​ ដែល​ជា​ឧបករណ៍​បញ្ចូល​ព័ត៌មាន​របស់​កុំព្យូទ័រ​តាម​រយៈ​ការ​ប៉ះ​ ឬ​បញ្ជា​នៅ​លើ​អេក្រង់។

    • ចយស្តីក (Joystick) : ជា​ឧបករណ៍​ដែល​គ្នា​ប្រើ​ច្រើន​នៅ​ក្នុង​ហ្គេម​កុំព្យូទ័រ ដើម្បី​បញ្ជា​តួអង្គ​និង​វត្ថុ​ដែល​មាន​នៅ​ក្នុង​ហ្គេម​នោះ
    • ម៉ាយក្រូហ្វូន(Microphone) : ជា​ឧបករណ៍​បញ្ចូល​ព័ត៌មាន​ជា​សម្លេង។

    • Scaner(ស្គេនន័រ) : ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ដែល​អនុញ្ញាត​អ្នក​ប្រើប្រាស់​ ស្គេន​អត្ថបទ​ដែល​ព្រីន​ចេញ​មក​លើ​ក្រដាស ឬ​ អក្សរ ដែល​សរសេរ​ដោយដៃ​ លើ ក្រដាស​ រួច​បំ​លែង​ទៅជា​រូបភាព​អេ​ឡិច​ត្រូ​និច​ ។

    • ត្រេកប៊ល : ជា​ឧបករណ៍​បញ្ចូល​ស្រដៀង​នឹង​កណ្ដុរ វា​មាន​សមត្ថភាព​ខ្ពស់។

    • វេបខេម(Webcam) : ជា​ឧបករណ៍​សម្រាប់​ថតរូប​ដូច​ទៅ​នឹង​កា​ម៉េ​រ៉ា​យើង​ ធម្មតា​ដែរ​គ្រាន់តែ​គេ​ច្រើន​ប្រើ​វា​ជា​មួយ​កុំព្យូទ័​រ ដើម្បី​និយាយ​ មើល​រូប​គ្នា​ឃើញ
    • ឌីជីថលកាមេរ៉ា (Digital Camara)

២.១. សិក្សា​អំពី​ផ្នែក​រឹង​របស់​កុំព្យូទ័រ(Hardware)

ជា​ឧបករណ៍​រូប​សាស្ត្រ​ដែល​ផ្សំ​គ្នា​បង្កើត​បា​ជា​កុំព្យូទ័រ​មួយ​គ្រឿង​។ ឧបករណ៍​នេះ​យើង​អាច​ប៉ះ​បាន
និង​អាច​មើល​ឃើញ​ដោយ​ភ្នែក​យើង​បាន។ Hardware ត្រូវ​បាន​គេ​ចែក​ចេញ​ជា​បី​ផ្នែក​ធំៗ​គឺ​
  • Input device
  • Output device
  • System Unit

២.សមាសភាព​ផ្សំ​របស់​កុំព្យូទ័រ

ជា​ទូទៅ​កុំព្យូទ័រ​ផ្សំ​ឡើង​ដោយ​សមាសភាព​សំខាន់ៗ​ពីរ​យ៉ាង​គឺ ផ្នែក​រឹង​( Hardware) និង​ផ្នែក​ទន់​ (Software)

១.៥. ដំណើរការ​របស់​កុំព្យូទ័រ

មុន​ដំបូង​កុំព្យូទ័រ​ទទួល​យក​ព័ត៌មាន​ បន្ទាប់មក​ដំណើរការ​ព័ត៌មាន រួចហើយ​បញ្ជូន​លទ្ធផល​ទាំង នោះតាមរយៈ​អ្នក​ប្រើប្រាស់​វាយ​ពាក្យ​បញ្ជា​នៅ​លើ​ Keyboard, Touch screen ឬ​ឧបករណ៍​ដ៏​ទៃ​ទៀត​។ ពាក្យ​បញ្ជា​ទាំងនោះ​ត្រូវ​បាន​បកប្រែ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​របស់​កុំព្យូទ័រ​ដែល​ជា​កម្មវិធី​ពិសេស​មួយ​សម្រាប់​សម្រប​សម្រួល​គ្រប់​ការងារ​របស់​កុំព្យូទ័រ​។ បន្ទាប់​មក​ទៀត ​ពាក្យ​បញ្ជា​ទាំងនោះ​ត្រូវ​បាន​ផ្ទុក​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​បន្ទះ​ RAM របស់​កុំព្យូទ័រ​ដែល​អាច​យក​មក​ប្រើ​បាន​យ៉ាង​ឆាប់​រហ័ស​​​​​​ ហើយ​វាបាន​ផ្លាស់​ទី​ទៅកាន់​​ CPU ដែល​ជា​សំណុំ​ខួរ​ក្បាល​របស់​កុំព្យូទ័រ​ ដែល​អាច​វិភាគ គណនា និង ធ្វើ​ការ​តាម​សំណើរ​របស់​អ្នក​ប្រើប្រាស់​បាន​យ៉ាង​ល្អ។ ចុងក្រោយ​លទ្ធផល​ព័ត៌មាន​ ឬ​ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​បង្ហាញ​លើ Monitor ជា​បន្តបន្ទាប់​ ឬ​ក៏​អាច​បោះ​ពុម្ភ ចេញ​មក​ក្រៅ​តាម​រយៈ Printer ជាដើម។