១.៥. ដំណើរការ​របស់​កុំព្យូទ័រ

មុន​ដំបូង​កុំព្យូទ័រ​ទទួល​យក​ព័ត៌មាន​ បន្ទាប់មក​ដំណើរការ​ព័ត៌មាន រួចហើយ​បញ្ជូន​លទ្ធផល​ទាំង នោះតាមរយៈ​អ្នក​ប្រើប្រាស់​វាយ​ពាក្យ​បញ្ជា​នៅ​លើ​ Keyboard, Touch screen ឬ​ឧបករណ៍​ដ៏​ទៃ​ទៀត​។ ពាក្យ​បញ្ជា​ទាំងនោះ​ត្រូវ​បាន​បកប្រែ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​របស់​កុំព្យូទ័រ​ដែល​ជា​កម្មវិធី​ពិសេស​មួយ​សម្រាប់​សម្រប​សម្រួល​គ្រប់​ការងារ​របស់​កុំព្យូទ័រ​។ បន្ទាប់​មក​ទៀត ​ពាក្យ​បញ្ជា​ទាំងនោះ​ត្រូវ​បាន​ផ្ទុក​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​បន្ទះ​ RAM របស់​កុំព្យូទ័រ​ដែល​អាច​យក​មក​ប្រើ​បាន​យ៉ាង​ឆាប់​រហ័ស​​​​​​ ហើយ​វាបាន​ផ្លាស់​ទី​ទៅកាន់​​ CPU ដែល​ជា​សំណុំ​ខួរ​ក្បាល​របស់​កុំព្យូទ័រ​ ដែល​អាច​វិភាគ គណនា និង ធ្វើ​ការ​តាម​សំណើរ​របស់​អ្នក​ប្រើប្រាស់​បាន​យ៉ាង​ល្អ។ ចុងក្រោយ​លទ្ធផល​ព័ត៌មាន​ ឬ​ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​បង្ហាញ​លើ Monitor ជា​បន្តបន្ទាប់​ ឬ​ក៏​អាច​បោះ​ពុម្ភ ចេញ​មក​ក្រៅ​តាម​រយៈ Printer ជាដើម។

No comments:

Post a Comment